Sponsor

ពាក់អាវទ្រនាប់ពេលគេង អាចប៉ះពាល់សុខភាពដែរទេ?

ស្ត្រីមួយ​ចំនួន​តូច​នៅ​មាន​ទម្លាប់​គេង​យប់​ដោយ​ពាក់​អាវ​ក្នុង​ជា​ប្រចាំ។​ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ទម្លាប់​មួយ​នេះ អាច​ធ្វើ​ឲ្យផល​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាពខ្លួនឯង​នោះ?

រូបតំណាង
យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​នៅ​ឯ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​ គ្មាន​ភ័ស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ផល​ប៉ះពាល់​របស់​សុខភាព​បណ្តាល​មក​ពី​ការ​ពាក់​អាវ​ទ្រនាប់​ទេ​ ជា​ពិសេស​គេ​ក៏​បាន​​ច្រាន​ចោល​ការ​អះ​អាង​នៃ​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ប៉ុន្តែ​ការ​ពាក់​អាវ​ទ្រនាប់​ពេល​យប់​ អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​ដក​ដង្ហើម​ប្រសិន​បើ​អ្នក​ជ្រើស​រើស​ប្រភេទ​អាវ​តឹង​ ឬ​រឹប​ពេក​។

រូបតំណាង
ដូច្នេះ​ជម្រើស​ដ៏​ល្អ អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​អាវ​ទ្រនាប់​ដែល​គ្មាន​ឆ្អឹង​កល់​ និង​មិន​រឹប​ខ្លាំង​សម្រាប់​ពាក់​នៅ​ពេល​យប់​ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​មាន​ការ​ឈឺចាប់ណា​មួយ ​នៅ​ពេល​ពាក់​វា​៕
ប្រភព៖ Kanha

ចុចអាន៖

តើអ្នកកំពុងបង្កើតស្នេហា ឬយកលេសស្នេហាដើម្បីជាការរួមភេទ?

ជា​ច្បាប់​ធម្មជាតិ​ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​មាន​សេចក្តី​ស្រឡាញ់។ ប៉ុន្តែ​អារម្មណ៍​បែប​នោះ​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ច្រលំ​ និង​គ្មាន​ភាព​ប្រាកដ​ប្រជា​នឹង​ខ្លួន​ឯង​ថា ​តើ​វា​ជា​ស្នេហា​​មាន​​លក្ខណៈ​បែប​ណា​? ស្នេហា​ គឺ​ពិត​ជា​មាន​ច្រើន​បែប​រហូត​ធ្វើ​ឱឲ្យ​មនុស្ស​មិន​អាច​បែង​ចែក​អារម្មណ៍​ខ្លួន​ឯង​បាន​ អ្នក​ខ្លះ​បង្កើត​ស្នេហា​ដោយ​អារម្មណ៍​ស្រឡាញ់​កើត​ចេញ​ពី​ចិត្ត ​ចំណែក​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​មាន​អារម្មណ៍​ស្នេហា​បែប​ជា​លក្ខណៈ​ស្រើប​ស្រាល​តាម​តណ្ហា​របស់​ខ្លួន​ប៉ុណ្ណោះ​។ ថ្ងៃនេះ ​កញ្ញា នឹង​ឡើង​យក​​លក្ខណៈ​មួយ​ចំនួន​រវាង​ស្នេហា​ដែល​កើត​ចេញ​ពី​ចិត្ត​ និង​ស្នេហា​ដែល​គ្រាន់​តែ​បង្កើត​ឡើង​ដើម្បី​ជា​ការ​រួម​ភេទ។

រូបតំណាង
ពិត​ណាស់​ ស្នេហា​ដែល​កើត​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់​រវាង​ដៃ​គូ​អាច​នឹង​ទាម​ទារ​ឲ្យមាន​ការ​រួម​ភេទ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ នោះ​ក៏​ព្រោះ​តែ​វា​ជា​រឿង​រ៉ាវ​ធម្មជាតិ​ដែល​មនុស្ស​មិន​អាច​ហាម​ឃាត់​បាន​។ ​ទោះ​ជា​យ៉ាង​ណា​ក្តី ​ស្នេហា​ប្រភេទ​នេះ​ គឺ​កើត​ឡើង​ដំបូង​ដោយ​សារ​ការ​ស្រឡាញ់​ពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង​ ដោយ​ដៃ​គូ​មិន​បាន​សម្លឹង​ឃើញ​ទៅ​លើ​រឿង​ស្រើប​ស្រាល​ផ្សេង​ៗ​នោះ​ទេ​។

រូបតំណាង
ចំណែក​ឯ​ស្នេហា​ដែល​បង្កើត​ឡើង​ដោយ​អារម្មណ៍​តណ្ហា​នោះ​គឺ ​ពួក​គេ​ចាប់​ផ្តើម​ដំបូង​ដោយ​មាន​អារម្មណ៍​ទាក់​ទាញ​តាម​រយៈ​រូប​រាង ​កាយ​វិការ និង​ឈាន​ទៅ​ដល់​ចំណង់​ការ​រួម​ភេទ​ភ្លាម​ៗ​តែ​ម្តង​។ ពេល​ខ្លះ​ស្នេហា​បែប​នេះ​អាច​នឹង​មាន​រយៈ​ខ្លី​ ហើយ​ពេល​ខ្លះ​វា​ក៏​អាច​នឹង​មាន​រយៈ​ពេល​វែង​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ដៃ​គូ​អាច​នឹក​ឃើញ​គ្នា​ម្តង​ម្កាល​ណ្ណោះ​៕
ប្រភព៖ Kanha

No comments