មិនចង់ខូចមុខ កុំចេះតែលាបរបស់ទាំងនេះលើផ្ទៃមុខតាមគេ
ការប្រើប្រាស់វិធីធម្មជាតិដោយប្រើបន្លែ ឬផ្លែឈើ ឬប្រេងធម្មជាតិ គឺជាវិធីមួយដែលនារីភាគច្រើននិយមធ្វើ ដោយសារតែវាសុវត្ថិភាពជាងការប្រើថ្នាំ ហើយចំណាយប្រាក់តិចផង។ ប៉ុន្តែមិនមែនព័ត៌មាន ឬវិធីសាស្ត្រដែលបានបង្ហោះនៅលើបណ្ដាញសង្គមនានាសុទ្ធតែអាចមានប្រសិទ្ធភាព និងមានការស្រាវជ្រាវច្បាស់លាស់នោះទេ។
ដូច្នេះ ពេលឃើញការប្រាប់ពីវិធីថែរក្សាស្បែកមុខនិងដងខ្លួនលើអនឡាញ សូមកុំទាន់សាកល្បងភ្លាមៗអី ព្រោះពេលខ្លះវាអាចបណ្ដាលឱ្យស្បែកអ្នកទៅជាមានបញ្ហាធ្ងន់ធ្ងរជាងមុនផងក៏ថាបាន។ Kanha សូមបង្ហាញពីគ្រឿងផ្សំមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែកមុខរបស់អ្នក បើមិនបានពិនិត្យឱ្យល្អិតល្អន់។
១- ខ្ទឹមស៖
យោងតាមអ្នកជំនាញផ្នែកចំណីអាហារ និងសារធាតុបំប៉ន ខ្ទឹមសមានសារធាតុអាចសម្លាប់មេរោគបាន ប៉ុន្តែមិនមែនបានន័យថា វាអាចកម្ចាត់និងព្យាបាលមុនលើស្បែកបានទេ។ ព្រោះតែវាមានជាតិហឹរ កាលណាលាបខ្ទឹមសលើស្បែក វាអាចបណ្ដាលឱ្យទៅជារលាក ឬឡើងទៅជាសម្លាកទៅវិញ ដូច្នេះកុំព្យាយាមសាកល្បងយកខ្ទឹមទៅលាបផ្ទាល់លើស្បែកមុខឱ្យសោះ។
២- ប្រេងដូង៖
អ្នកអាចនឹងភ្ញាក់ផ្អើល ពេលឮថាការប្រើប្រេងដូងអាចប៉ះពាល់ស្បែក ព្រោះតែភាគច្រើនមានការណែនាំថា ប្រេងដូងល្អចំពោះការថែរក្សាស្បែក សក់ និងរោមភ្នែកជាដើម។ ប៉ុន្តែការពិតនោះ ប្រេងដូងគឺអាចប្រើបានតែជាមួយប្រភេទស្បែកធម្មតា និងស្បែកស្ងួតប៉ុណ្ណោះ ចំណែកស្បែកដែលមានជាតិខ្លាញ់ច្រើន គឺមិនគួរប្រើនោះទេ។
ជាធម្មតា ពេលលាបប្រេងដូងលើមុខឬស្បែក វានឹងចូលទៅបើករន្ធរោមឱ្យធំជាងមុន ហើយអាចបណ្ដាលឱ្យកើតមុន។ ដូច្នេះ ដើម្បីជំនួសឱ្យការប្រើប្រេងដូង អ្នកអាចប្ដូរទៅជាប្រេងអូលីវ ឬប្រេងជីអង្កាម ព្រោះតែប្រភេទប្រេងទាំងនេះអាចមានសុវត្ថិភាពសម្រាប់ស្បែកមានជាតិខ្លាញ់ និងមានរន្ធរោមធំៗ។
៣- ម៉ាយ៉ូណែស៖
ម៉ាយ៉ូណែសត្រូវបានគេចាត់ទុកជាគ្រឿងផ្សំដ៏អស្ចារ្យសម្រាប់បន្ថែមសំណើមលើសក់ ប៉ុន្តែបើប្រើលាបលើមុខ វានឹងបង្កទៅជាផលប៉ះពាល់ជាច្រើនទៅវិញ។ ដោយសារម៉ាយ៉ូណែសមានសភាពក្រាស និងមានជាតិអាស៊ីតខ្លាំង ទើបវាមិនអាចជ្រាបចូលទៅក្នុងស្បែកមុខបានល្អនោះទេ។ ហើយចុងក្រោយ វានឹងធ្វើឱ្យស្ទះរន្ធញើស បង្កឱ្យកើតមុន និងបង្កលទ្ធភាពឱ្យបាក់តេរីកើតមានលើស្បែកមុខទៀតផង៕
មិត្តនារីរបស់កញ្ញាមានធ្លាប់បានសាកល្បងវិធីណាមួយខាងលើដែរទេ? បើធ្លាប់ គួរតែបញ្ឈប់ភ្លាមទៅ ប្រយ័ត្នមានបញ្ហាទៅថ្ងៃក្រោយ!
ប្រភព៖ Kanha
ចុចអាន៖
ពាក់អាវទ្រនាប់ពេលគេង អាចប៉ះពាល់សុខភាពដែរទេ?
ស្ត្រីមួយចំនួនតូចនៅមានទម្លាប់គេងយប់ដោយពាក់អាវក្នុងជាប្រចាំ។ ប៉ុន្តែតើអ្នកដឹងទេថាទម្លាប់មួយនេះ អាចធ្វើឲ្យផលប៉ះពាល់យ៉ាងណាខ្លះចំពោះសុខភាពខ្លួនឯងនោះ?
យោងទៅតាមការស្រាវជ្រាវនៅឯសហរដ្ឋអាមេរិកបានបង្ហាញថា គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ពីផលប៉ះពាល់របស់សុខភាពបណ្តាលមកពីការពាក់អាវទ្រនាប់ទេ ជាពិសេសគេក៏បានច្រានចោលការអះអាងនៃជំងឺមហារីកសុដន់ផងដែរ។ ប៉ុន្តែការពាក់អាវទ្រនាប់ពេលយប់ អាចនឹងប៉ះពាល់ដល់ការដកដង្ហើមប្រសិនបើអ្នកជ្រើសរើសប្រភេទអាវតឹង ឬរឹបពេក។
ដូច្នេះជម្រើសដ៏ល្អ អ្នកគួរជ្រើសរើសប្រភេទអាវទ្រនាប់ដែលគ្មានឆ្អឹងកល់ និងមិនរឹបខ្លាំងសម្រាប់ពាក់នៅពេលយប់ ហើយត្រូវប្រាកដថាអ្នកមិនមានការឈឺចាប់ណាមួយ នៅពេលពាក់វា៕
ប្រភព៖ Kanha
ចុចអាន៖
ចុចអាន៖
តើអ្នកកំពុងបង្កើតស្នេហា ឬយកលេសស្នេហាដើម្បីជាការរួមភេទ?
ជាច្បាប់ធម្មជាតិដែលតម្រូវឲ្យមនុស្សគ្រប់គ្នាចេះមានសេចក្តីស្រឡាញ់។ ប៉ុន្តែអារម្មណ៍បែបនោះ ត្រូវបានមនុស្សមួយចំនួនយល់ច្រលំ និងគ្មានភាពប្រាកដប្រជានឹងខ្លួនឯងថា តើវាជាស្នេហាមានលក្ខណៈបែបណា? ស្នេហា គឺពិតជាមានច្រើនបែបរហូតធ្វើឱឲ្យមនុស្សមិនអាចបែងចែកអារម្មណ៍ខ្លួនឯងបាន អ្នកខ្លះបង្កើតស្នេហាដោយអារម្មណ៍ស្រឡាញ់កើតចេញពីចិត្ត ចំណែកអ្នកខ្លះទៀតគ្រាន់តែមានអារម្មណ៍ស្នេហាបែបជាលក្ខណៈស្រើបស្រាលតាមតណ្ហារបស់ខ្លួនប៉ុណ្ណោះ។ ថ្ងៃនេះ កញ្ញា នឹងឡើងយកលក្ខណៈមួយចំនួនរវាងស្នេហាដែលកើតចេញពីចិត្ត និងស្នេហាដែលគ្រាន់តែបង្កើតឡើងដើម្បីជាការរួមភេទ។
ពិតណាស់ ស្នេហាដែលកើតចេញពីចិត្តស្មោះត្រង់រវាងដៃគូអាចនឹងទាមទារឲ្យមានការរួមភេទនៅថ្ងៃណាមួយជាមិនខាន នោះក៏ព្រោះតែវាជារឿងរ៉ាវធម្មជាតិដែលមនុស្សមិនអាចហាមឃាត់បាន។ ទោះជាយ៉ាងណាក្តី ស្នេហាប្រភេទនេះ គឺកើតឡើងដំបូងដោយសារការស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមកតែម្តង ដោយដៃគូមិនបានសម្លឹងឃើញទៅលើរឿងស្រើបស្រាលផ្សេងៗនោះទេ។
ចំណែកឯស្នេហាដែលបង្កើតឡើងដោយអារម្មណ៍តណ្ហានោះគឺ ពួកគេចាប់ផ្តើមដំបូងដោយមានអារម្មណ៍ទាក់ទាញតាមរយៈរូបរាង កាយវិការ និងឈានទៅដល់ចំណង់ការរួមភេទភ្លាមៗតែម្តង។ ពេលខ្លះស្នេហាបែបនេះអាចនឹងមានរយៈខ្លី ហើយពេលខ្លះវាក៏អាចនឹងមានរយៈពេលវែងដែរ ប៉ុន្តែគ្រាន់តែដៃគូអាចនឹកឃើញគ្នាម្តងម្កាលណ្ណោះ៕
ប្រភព៖ Kanha
Post a Comment