Sponsor

សៀវ ឡុងនី រើ​កកាយរូបថត​ចាស់​ៗ​ឡើង​វិញ ដើម្បី​សង្គ្រោះ​រឿង​ថ្មី?

បើ​ទោះ​បី​ជា​ភាពយន្ត​ថ្មី "Once Upon a Time” ដែល Liu Yifei ជា​តួឯកស្រី​ ទទួល​ភាព​បរាជ័យ​ធ្ងន់​ក​ក៏​ដោយ តែ​នាង​បែរជា​ទៅ​រើ​កកាយ​រូបថត​ចាស់​មក​បង្ហោះ​ទៅ​វិញ។ តែ​អ្នក​គាំទ្រ​ជាច្រើន​បាន​ដាក់​ជា​ចម្ងល់​ថា នាង​យក​រូប​ថត​ចាស់​ៗ​ទាំង​នោះ ដើម្បី​សង្គ្រោះ​រឿង​ថ្មី​នោះ ឬ​យ៉ាង​ណា?
ព្រោះ​រូបភាព​ពី​អតីតរបស់​​មិត្ត​ស្រី​ Song Seung-heon ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​ ដោយ​​ស្បែក​ស​ខ្ចី ព្រម​ជាមួយ​ស្ទីល​សក់​ក្រង​ទីទុយ ការ​ផាត់​មុខ​តិច​ៗ និង​ស្លៀក​រ៉ូប​ដៃ​តូច​ពណ៌​សាច់ នាង​ប្រៀប​ដូច​ក្មេង​ស្រី​វ័យ ១៨ ឆ្នាំ​ម្នាក់។ មនុស្ស​ជាច្រើន​បាន​និយាយ​ថា​ រឿង​ថ្មី​ដែល​នាង​សម្ដែង​បរាជ័យ ដោយសារ​តែ​ជំនាញ​សម្ដែង​អន់​ពេក ហើយ​ការ​យក​រូប​ចាស់​បង្ហោះ​​បែប​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​រឿង "Once Upon a Time” ប៉ុណ្ណោះ។ ចង់​ដឹង​ថា​រូប​ពី​មុន​របស់​តួ សៀវ ឡុងនី ស្រស់​ស្អាត​កម្រិត​ណា ទស្សនា​រូបភាព​ដូច​ខាងក្រោម៖









ប្រភព៖ Kanha

No comments