Sponsor

តើអ្នកកំពុងបង្កើតស្នេហា ឬយកលេសស្នេហាដើម្បីជាការរួមភេទ?

ជា​ច្បាប់​ធម្មជាតិ​ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​មាន​សេចក្តី​ស្រឡាញ់។ ប៉ុន្តែ​អារម្មណ៍​បែប​នោះ​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ច្រលំ​ និង​គ្មាន​ភាព​ប្រាកដ​ប្រជា​នឹង​ខ្លួន​ឯង​ថា ​តើ​វា​ជា​ស្នេហា​​មាន​​លក្ខណៈ​បែប​ណា​? ស្នេហា​ គឺ​ពិត​ជា​មាន​ច្រើន​បែប​រហូត​ធ្វើ​ឱឲ្យ​មនុស្ស​មិន​អាច​បែង​ចែក​អារម្មណ៍​ខ្លួន​ឯង​បាន​ អ្នក​ខ្លះ​បង្កើត​ស្នេហា​ដោយ​អារម្មណ៍​ស្រឡាញ់​កើត​ចេញ​ពី​ចិត្ត ​ចំណែក​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​មាន​អារម្មណ៍​ស្នេហា​បែប​ជា​លក្ខណៈ​ស្រើប​ស្រាល​តាម​តណ្ហា​របស់​ខ្លួន​ប៉ុណ្ណោះ​។ ថ្ងៃនេះ ​កញ្ញា នឹង​ឡើង​យក​​លក្ខណៈ​មួយ​ចំនួន​រវាង​ស្នេហា​ដែល​កើត​ចេញ​ពី​ចិត្ត​ និង​ស្នេហា​ដែល​គ្រាន់​តែ​បង្កើត​ឡើង​ដើម្បី​ជា​ការ​រួម​ភេទ។

រូបតំណាង
ពិត​ណាស់​ ស្នេហា​ដែល​កើត​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់​រវាង​ដៃ​គូ​អាច​នឹង​ទាម​ទារ​ឲ្យមាន​ការ​រួម​ភេទ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ នោះ​ក៏​ព្រោះ​តែ​វា​ជា​រឿង​រ៉ាវ​ធម្មជាតិ​ដែល​មនុស្ស​មិន​អាច​ហាម​ឃាត់​បាន​។ ​ទោះ​ជា​យ៉ាង​ណា​ក្តី ​ស្នេហា​ប្រភេទ​នេះ​ គឺ​កើត​ឡើង​ដំបូង​ដោយ​សារ​ការ​ស្រឡាញ់​ពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង​ ដោយ​ដៃ​គូ​មិន​បាន​សម្លឹង​ឃើញ​ទៅ​លើ​រឿង​ស្រើប​ស្រាល​ផ្សេង​ៗ​នោះ​ទេ​។

រូបតំណាង
ចំណែក​ឯ​ស្នេហា​ដែល​បង្កើត​ឡើង​ដោយ​អារម្មណ៍​តណ្ហា​នោះ​គឺ ​ពួក​គេ​ចាប់​ផ្តើម​ដំបូង​ដោយ​មាន​អារម្មណ៍​ទាក់​ទាញ​តាម​រយៈ​រូប​រាង ​កាយ​វិការ និង​ឈាន​ទៅ​ដល់​ចំណង់​ការ​រួម​ភេទ​ភ្លាម​ៗ​តែ​ម្តង​។ ពេល​ខ្លះ​ស្នេហា​បែប​នេះ​អាច​នឹង​មាន​រយៈ​ខ្លី​ ហើយ​ពេល​ខ្លះ​វា​ក៏​អាច​នឹង​មាន​រយៈ​ពេល​វែង​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ដៃ​គូ​អាច​នឹក​ឃើញ​គ្នា​ម្តង​ម្កាល​ណ្ណោះ​៕
“ទម្រាំ​គេង​លក់​ម្តងៗ​ពិបាក​អើយ​ពិបាក គេង​បាន​បន្តិច​ភ្ញាក់ ភ្ញាក់​ហើយ​ពិបាក​គេង​លក់​វិញ ក្រោក​ពី​ព្រលឹម​គ្មាន​កម្លាំង​កំហែង​មាន​អារម្មណ៍​ថា​គេង​មិន​ឆ្អែត​ទៀ​ត​” តើ​អ្នក​មាន​បញ្ហាទាំង​នេះ​ទេ​? បើ​អ្នក​មាន​បញ្ហា​ដូច្នេះ អ្នក​កំពុង​មាន​ជំងឺ​គេង​មិន​លក់​ហើយ!
គេង​មិន​លក់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក​គេង​មិន​លក់ អ្នក​ប្រាកដជា​ពិបាក​ក្នុង​ការ​ប្រមូល​ផ្ដុំ​នូវ​អារម្មណ៍​ក្នុង​កិច្ច​ការងារ​ប្រចាំថ្ងៃ​។ អ្នក​អាច​មាន​អារម្មណ៍​តានតឹង​ និង​ងាយ​ទទួល​រង​នូ​វ​អារម្មណ៍​មួរ​ម៉ៅ​។ ការ​គេង​មិន​លក់​គឺ​មាន​អត្រា​ខ្ពស់​ចំពោះ​ស្ត្រី មនុស្ស​វ័យ​កណ្តាល​ឬ​វ័​យ​ចំ​ណាស់ អ្នក​ធ្វើ​ការងារ​ប្តូរ​ម៉ោង អ្នក​ជំងឺ​ទូទៅ​ និង​អ្នកមាន​ជំងឺ​ផ្លូវចិត្ត​។ ចំពោះ​មនុស្ស​ពេញវ័យ ការ​គេង​មិនសូវ​លក់​គឺជា​រឿង​ធម្មតា​ទេ​ ខណៈ​ដែល​បញ្ហា​មាន​ច្រើន​ជាង​មនុស្ស​វ័យ​កណ្តាល​និង​មនុស្ស​ចាស់​។​
គេង​មិន​លក់​ចែកចេញជា​ពីរ​ប្រភេទ​ គឺ​ដំណាក់កាល​ដំបូង​ និង​រ៉ាំរ៉ៃ​។ ការ​គេង​មិន​លក់​ដែល​ជាទូទៅ​មាន​រយៈពេល​ខ្លី​ត្រូវ​បាន​គេ​ហៅថា​ការ​គេង​មិន​លក់​ដំណាក់កាល​ដំ​បូ​ង​។ អ្នក​អាច​មាន​បញ្ហា​នេះ​រហូតដល់​មួយ​ខែ ដែល​ជា​រឿយៗបញ្ហា​នៃ​ស្ថានភាព​នេះ​បណ្តា​មក​ពី​ស្ត្រេស​ទាក់ទង​នឹង​ការងារ​ឬ​ជិត​ប្រលង​។ ទ​ន្ទឹ​ម​នឹងនេះ ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​មាន​រយៈពេល​ជាង​មួយខែ​។
វា​អាច​ទា​ក់ទង​ទៅនឹង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ឬ​ជំងឺ​ផ្លូវចិត្ត​។ ការ​គេង​មិន​លក់​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ប្រាជ្ញា​ស្មារតី​ដោយសារតែ​វា​ធ្វើឱ្យ​បាត់បង់​សមត្ថភាព​ក្នុងការ​ប្រមូល​ផ្តុំ​នូ​វ​អារម្មណ៍ ធ្វើឱ្យ​ការចងចាំ​មិនល្អ ឆាប់​មួរ​ម៉ៅ​និង​បាត់បង់​នូ​វ​ភាព​រីករាយ​ជាមួយ​គ្រួសារ​និង​ស​ង្គ​ម​។ លើសពី​នេះ​ទៅទៀត ការ​គេង​មិន​លក់​ជារឿយៗ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺផ្លូវចិត្ត​ដូចជា ការធ្លាក់​ទឹកចិត្ត​ឬ​ថប់​បារ​ម្មណ៍​។
​ថ្នាំ​ងងុយគេង​អាច​ផ្តល់​ជូន​សម្រាប់​ការ​គេង​មិន​លក់ ប៉ុន្តែ​វា​មាន​គុណវិបត្តិ​ជាច្រើន​ដូចជា​អ្នក​នឹង​ត្រូវការ​ថ្នាំ​ងងុយគេង​នេះ​ជាប្រចាំ​ខ្វះ​មិនបាន ដូច្នេះ​ហើយ​បានជា​ភាគច្រើន​គេ​ឱ្យ​ប្រើ​សម្រាប់​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ចឹង​អ្នក​មិន​គួរ​ធ្វើ​វា​នៅ​ពេល​គេង​មិន​លក់​នោះ​ទេ។ ជួនកាល​អ្នក​ដែល​គេង​មិន​លក់​មួយ​ចំនួន​គាត់​បាន​ជ្រើសរើស​យក​ការ​ផឹក​​ស្រា​ដើម្បី​ជួយ​ឱ្យ​ពួកគេ​គេង​លក់ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ដែល​បណ្ដាល​មកពី​ស្រា​ផងដែរ​។ ដើម្បី​ចៀស​វាង​ផល​ប៉ះ​ពាល់​ដល់​ដំណេក​សូម​កុំ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន សូ​ដា ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ពេល​ល្ងាច​ឬ​កុំ​បរិភោគ​អាហារ​ពេល​ល្ងាច​ច្រើន​ជាពិសេស​មុន​ពេល​ចូល​គេង​។​
ចឹង​​ដើម្បី​ឱ្យ​​គេង​លក់បាន​ស្ក​ប់ អ្នក​ត្រូវតែ​កំណត់​រក​នូ​វ​បញ្ហា​ដែលបណ្តាល​ឱ្យ​គេង​មិន​លក់​ ឬ​អ្នក​អាច​ទៅ​ពិ​គ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ពិ​និត្យ​រក​នូ​វ​រោគ​វិនិច្ឆ័យ​។ ថ្នាំ​មួយ​ចំនួន​គ្រូពេទ្យ​អាច​ចេញ​នូ​វ​វេជ្ជបញ្ជា​អោយ​អ្នកប្រើប្រាស់​ដូចជា Benzodiazepine, Antihistamine និង Amitriptyline​។ អ្នក​ត្រូវ​ចងចាំ​ថា​ទៅ​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ចាំ​ទទួលទាន​ថ្នាំ​ទាំង​នេះ​។​
បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​
ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕
ប្រភព៖ Kanha

No comments