គេជួបគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្សមិនចេះតិច បែរក្រុមពេទ្យសង្គ្រោះបន្ទាន់ទាំងនេះមកថតរូប selfie នៅកន្លែងកើតហេតុលេងទៅវិញ ចុងក្រោយរកការពិន័យយ៉ាងខ្លាំង
អេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអេហ្ស៊ីបមានរថភ្លើងពីរគ្រឿងបានបុកគ្នា និងបានបង្កឲ្យមនុស្សចំនួន៤១នាក់បានស្លាប់។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះក្រុមអ្នកសង្គ្រោះបន្ទាន់ និងពេទ្យទាហ៊ានជាច្រើននាក់ផងបានទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះជនរងគ្រោះ។
ក្រៅតែពីបានជួយសង្គ្រោះជនរងគ្រោះ ក្រុមពេទ្យទាហ៊ានចំនួន៦នាក់បានថតរូប Selfie នៅពីមុខគំនរបាក់បែក និងខូចខាតនៃរថភ្លើងយ៉ាងសប្បាយ។ មិនត្រឹមតែបានថតរូបទាំងនេះទេ ពួកគាត់ថែមទាំងបានបង្ហោះរូបទាំងនេះនៅក្នុងបណ្តាញសង្គមទៀតផង។ ក្រោយការបង្ហោះរូបទាំងនេះ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានផ្ទុះការរិះគន់យ៉ាងខ្លាំង។
អ្នករិះគន់បានសង្កត់ធ្ងន់ថា ពួកគាត់ជាក្រុមអ្នកសង្គ្រោះបន្ទាន់ តែមិនបានជួយសង្គ្រោះឲ្យបានលឿននោះទេ បែជានាំគ្នាថតរូបបង្ហោះលេងយ៉ាងសប្បាយទៅវិញ។ ឆ្លើយតបទៅនឹងការរិះគន់នេះ លោក Ahmed al-Ansari ដែលជានាយកសេវាសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលចេញសេចក្តី ប្រកាសថា ក្រសួងនឹងដាក់ពិន័យក្រុមពេទ្យទាហ៊ានទាំងនេះ ដោយផ្លាស់ពួកគេឲ្យទៅធ្វើការនៅតំបន់ដាច់ស្រយាលបំផុតនៃប្រទេស៕
ប្រភព៖ Khmer-Note
Post a Comment