ឃើញសំណង់អាគារក្រោមទឹក និងអណ្ដែតទឹកទាំងនេះហើយ ធានាថាចង់ទៅរស់នៅជាមិនខាន
នៅក្នុងទឹកពណ៌ខៀវដ៏សែនថ្លានៃឆ្នេរសមុទ្រទីក្រុង Dubai និងខ្សែសង្វាក់នៃកោះដែលគេស្គាល់ថា ជាបេះដូងនៃអ៊ឺរ៉ុប គឺជាកន្លែងប្រាថ្នាដែលមនុស្សនៅទូទាំងពិភពលោកចង់ទៅ។ ដោយឡែក តំបន់បេះដូងនៃអ៊ឺរ៉ុបនោះ គឺជាទីតាំងទីមួយដែលមានសាងសង់នូវផ្ទះអណ្ដែតទឹក ដែលបានចំណាយទឹកប្រាក់អស់ប្រមាណជា 2.8លានដុល្លារ ហើយតំបន់នោះត្រូវបានគេដាក់ឈ្មោះឲ្យថា Floating Seahorse ដែលគម្រោងនេះត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ2016 មកម្លេះ។ បន្ទាប់មកទៀត តំបន់នោះដដែលត្រូវបានអភិវឌ្ឍន៍បន្ថែមដោយមានការចំណាយទឹកប្រាក់រហូតដល់ទៅ 3.3លានដុល្លារឯណោះ។ យ៉ាងណាមិញ សូមទស្សនារូបភាពខាងក្រោម៖
គួរបញ្ជាក់ផងដែរថា Flaoting Seahorse គឺជាសមិទ្ធផលមួយដែលបានចំណាយពេលរហូតដល់ទៅជាង 5,000ម៉ោងដើម្បីសិក្សារស្រាវជ្រាវ។ លើសពីនេះទៅទៀត 13,000ម៉ោងត្រូវបានចំណាយដើម្បីគិតគូលើការរចនា និងវិស្វកម្ម។
ម៉ូដែលទីមួយនេះ ត្រូវបានប្រកាសដាក់លក់តាំងពីឆ្នាំ2015 មកម្លេះ ពោលគឺមុនពេលគម្រោង Seahorse ត្រូវបានបញ្ចប់។ មិនតែប៉ុណ្ណោះ ជាង 60 នៃ Seahorse ត្រូវបានលក់ចេញភ្លាមៗក្នុងឆ្នាំដដែលនោះ។
សម្រាប់ម៉ូដែលមួយនេះវិញ អ្នករស់នៅនឹងអាចឃើញការរាំរបស់សត្វសេះសមុទ្រនៅក្នុងសមុទ្រ Arabian Gulf ដែលជាទម្លាប់ធម្មជាតិរបស់សត្វនោះ។
ផ្លះអណ្ដែតនេះ នឹងមានគ្រែមួយទៀតអណ្ដែតចេញពីក្រៅផ្ទះតែម្ដងសម្រាប់ឲ្យអ្នកស្នាក់នៅអាចគេងកំសាន្ត និងមើលទេសភាពបាន។ មួយវិញទៀត ប្រសិនបើអ្នកចង់ហែលទឹក គឺគ្រាន់តែលោតចុះពីលើគ្រែនោះជាការស្រេច។
ស្របពេលជាមួយនឹងអាគារនេះគឺមានទីតាំងស្ថិតនៅចម្ងាយ 2ម៉ាយកន្លះពីឆ្នេរ ដូចនេះអ្នកស្នាក់នៅតម្រូវឲ្យជិះទូក រឺកប៉ាល់ដើម្បីទៅដល់ទៅនោះ។
សម្រាប់សំណង់មួយនេះវិញ ត្រូវបានក្រុមហ៊ុននិយាយថា ពួកគេនឹងអាចបង្កើតបាននូវស្ដង់ដារថ្មី ក៏ដូចជាបទពិសោធន៍ថ្មីនៃការរស់នៅ។
សម្រាប់អាគារនេះវិញ គឺត្រូវបានរចនាឡើងដោយប្រភេទវីឡា Signature Edition ដែលមានតម្លៃរហូតដល់ទៅ 3.3លានដុល្លារឯណោះ។
ចំពោះអាគារមួយនេះវិញ គឺអាចចាត់ទុកបានថាជា Smart Home ព្រោះវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជាច្រើនក្នុងនោះ។
នេះគឺជាផ្ទាំងទស្សនីយភាពក្រោមទឹក ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្ដែនេះគ្រាន់តែជាបន្ទប់គេងមួយប៉ុណ្ណោះ។
សម្រាប់អាគារនេះវិញ គឺត្រូវបានរចនាឡើងដោយមានតាំងនូវសួនច្បារស្អាតនៅផ្ទៃខាងមុខ។
ទាក់ទងទៅនឹងអាគារនេះ គឺស្រដៀងគ្នាទៅនឹងអាគារមុនដែរ ដែលមានគ្រែលយចេញមកខាងក្រៅដើម្បីអ្នករស់នៅទស្សនាទេសភាព និងងូតទឹក។
អ្នកច្នៃម៉ូត វិស្វករ និងស្ថាបត្យករច្រើនជាង 200នាក់ បានចូលរួមក្នុងការសាងសង់អាគារមួយនេះឡើង។ ជាការពិតណាស់ វាមើលទៅពិតជាអស្ចារ្យ និងស្រស់ស្អាតជាងគេ។
ចុងក្រោយគេនេះ គឺជាបន្ទប់មួយដែលសាងសង់ចេញមកក្រៅចូលក្នុងទឹកតែម្ដងដើម្បីអនុញ្ញាតឲ្យអ្នករស់នៅអាចមើលទេសភាពបាន។
ប្រភព៖ ខ្មែរណូត
Best VR Sports Games for Fun
ReplyDeleteFitness Games · VR Sports videodl Games · VR Sports · Videos for Games · VR Sports Sports · Fitness Games · VR Sports