រឿង ៦ យ៉ាង ស្រីៗមិនគួរធ្វើដាច់ខាត អំឡុងពេលមករដូវ
ការមករដូវជារឿងធម្មជាតិមួយសម្រាប់មនុស្សស្រី តែអ្វីដែលសំខាន់គឺអ្នកត្រូវតែយកចិត្តទុកដាក់ចំពោះសុខភាពក្នុងកំឡុងពេលនេះឲ្យបានល្អ ហើយនេះជារឿងដែលអ្នកមិនគួរធ្វើនៅពលដែលមានរដូវ ៖
១. រត់ហាត់ប្រាណ ៖ លំហាត់ប្រាណធ្ងន់ៗមិនមែនជាជម្រើសល្អក្នុងកំឡុងពេលមករដូវទេ ជាពិសេសការរត់តែម្ដង។ ព្រោះវាធ្វើឲ្យរាងកាយរបស់អ្នកទទួលរងការឈឺចាប់ខ្លាំង បន្ថែមពីលើការឈឺចាប់មួយទៀត។ ដូចនេះត្រឹមកម្ដៅសាច់ដុំតិចតួច គឺល្អហើយ តែជៀសវាងការប្រើកម្លាំងហួសកម្រិត និងហាត់ប្រាណកម្រិតធ្ងន់។
២. ទទួលទានសូកូឡាច្រើន ៖ ការញ៉ាំសូកូឡាគឺជារឿងល្អមួយ ព្រោះជួយឲ្យរាងកាយមានភាពកក់ក្ដៅ ប៉ុន្តែបើញ៉ាំជ្រុលគឺវាមិនល្អឡើយ។ ប្រសិនបើបន្តទទួលទានសូកូឡាច្រើនក្នុងកំឡុងពេលមានរដូវ អ្នកនឹងទទួលបានការខកចិត្តចំពោះលទ្ធផលដែលទទួលបាន។
៣. ការងូតទឹកច្រើនដង ៖ ការងូតទឹកច្រើនដង មិនមែនជាជម្រើសល្អប្រសើរនោះទេ។ តែបើចាំបាច់ យល់ល្អងូតទឹកគួរងូតទឹកក្ដៅជំនួសវិញ។
៤. គេងមិនគ្រប់ ៖ ក្នុងកំឡុងពេលនេះ បើអ្នកគេងមិនគ្រប់នោះទេ វាអាចឲ្យអ្នកបាក់កម្លាំង ហើយធ្វើឲ្យរាងកាយចុះខ្សោយទៀតផង ដូច្នេះគួរតែគេងឲ្យបានគ្រប់គ្រាន់ជាជាងការដើរឆ្ងាយ។
៥. ឈ្លោះគ្នា ៖ សូមព្យាយាមឲ្យមានភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលនេះ ជាជាងសភាពអ៊ូអរ ព្រោះមនុស្សស្រីអំឡូងពេលមករដូវសភាពចិត្តមានភាពឆេវឆាវ ហើយអាចបង្កភាពរញ៉េរញ៉ៃបាន។ បើអាចគួរតែកុំឲ្យមានការប្រកែកគ្នា ទើបល្អចំពោះផ្លូវចិត្ត។
៦. បរិភោគ Fast Food ៖ ចៀសវាងការញ៉ាំអាហារដែលមានភាពរហ័ស ដូចជា Pizza ប៊ឺរហ្គឺ មាន់បំពង ដំឡូងបំពង ប្រហិតចៀន ព្រោះអាហារទាំងនេះមិនមានអត្ថប្រយោជន៍អ្វីទាំងអស់ដល់សុខភាព។
បានអាចចៀសបានគួរតេចៀស ព្រោះវាក៏មិនបានផ្ដល់ផលល្អអីដល់អ្នកដែរ មានតែបំផ្លាញសុខភាពអ្នកប៉ុណ្ណោះ៕
ប្រភព៖ Kanha
Slotyro - Casino & Hotel in Rohnert Park, New York - MapYR
ReplyDeleteFind your 인천광역 출장마사지 way around the casino, 수원 출장샵 find where 보령 출장안마 everything is located with these 동해 출장안마 helpful 논산 출장마사지 guides and helpful reviews.