៣យ៉ាង ឪពុកម្តាយមិនគួរធ្វើ ចំពោះទារកទើបកើត
ការមកដល់របស់សមាជិកថ្មីគឺជារឿងមួយអស្ចារ្យណាស់ ប៉ុន្តែតើមានដឹងទេថា គួរធ្វើដូចម្តេចខ្លះដើម្បីកុំឲ្យខុសឆ្គង? ការទទួលខុសត្រូវលើការថែទាំទារកទើបនឹងកើតអាចជារឿងមួយធំដុំខ្លាំងសម្រាប់ឪពុកម្តាយគ្រប់រូប។ មានរឿងមួយចំនួនដែលឪពុកម្តាយគ្រប់រូបមិនគួរធ្វើចំពោះទារកដែលទើបនឹងកើត ព្រោះវាអាចបង្កជាផលប៉ះពាល់ដូចខាងក្រោម៖
កុំឲ្យអ្នកណាថើបទារកដែលទើបនឹងកើតឲ្យសោះ
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃជីវិតរបស់ទារកអាចងាយនឹងឆ្លងជំងឺដោយសារបាក់តេរី និងមេរោគខ្លាំង ណាស់ ជាពិសេសអាចបណ្តាលឲ្យបង្កជំងឺធ្ងន់ធ្ងរតែម្តង។ ការថើបរបស់អ្នកដទៃអាចគ្រប់គ្រាន់នឹងបង្កជាជំងឺដល់ពួកគេបាន ព្រោះតែទារកតូចៗនៅមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយ។
កុំផ្លាស់ប្តូរបរិយាកាសក្នុងផ្ទះ
ទារកទើបកើតប្រហែលជាត្រូវការការយកចិត្តទុកដាក់ច្រើន ប៉ុន្តែចូរកុំព្យាយាមផ្លាស់ប្តូរបរិយាកាសនៅក្នុងផ្ទះដូចជា មិនត្រូវបិទបង្អួច ឬវាំងនននៅពេលថ្ងៃ។ អ្នកក៏មិនគួរហាមមនុស្សគ្រប់គ្នាកុំឲ្យនិយាយ មើលទូរទស្សន៍ ឬស្តាប់វិទ្យុដែរនៅពេលគេគេង។ និយាយរួម អ្វីដែលធ្លាប់មានក្នុងផ្ទះ គួរតែធ្វើដដែល ហើយកុំបារម្ភថារំខានដល់កូនអី ព្រោះថាសំឡេងតិចៗរបស់បងប្អូនក្នុងផ្ទះអាចជួយឲ្យគេស្តាប់ដឹង និងស្គាល់ ព្រមទាំងគេងលក់ស្រួលថែមទៀត។
កុំឲ្យគេបៀមក្បាលដោះបៀមលេងអី
ទារកកើតមកមានភាពស៊ាំនឹងការជញ្ជក់ខ្លាំង ហើយទឹកដោះម្តាយក៏ជាអាហារដ៏ល្អបំផុតសម្រាប់គេដែរ។ ការជញ្ជក់ក្បាលដោះបៀមលេងលឿនពេក អាចធ្វើឲ្យគេច្រឡំពេលវេលាដែលត្រូវបៅមែនទែនបាន។ ដូច្នេះចូរចៀសវាងការឲ្យកូនបៀមក្បាលដោះលេង៕
ប្រភព៖ Kanha
គ្មានមនុស្សស្រីណាចង់បានរាងធាត់នោះទេ ប៉ុន្តែពេលខ្លះមិនអាចឃាត់បាន។ ទោះបីជាចិត្តចង់ស្គមក៏ដោយ ហើយរឹតតែច្បាស់ទៀតនោះ បើឃើញចំណុចទាំងនេះនៅជាមួយអ្នក មានន័យថាអ្នកដើរហួសផ្លូវ ដែលត្រូវត្រឡប់ទៅរករូបរាងស្គមវិញហើយ៖
១ . ចេះតែឃ្លានមិនឈប់ ៖ បើនិយាយពីញ៉ាំវិញគឺមិនឲ្យទំនេរមាត់ឡើយ តែនៅតែថាឃ្លានទៀត ហើយបើថាអ្នកបានញ៉ាំវិញគឺនៅមិនសុខ ដេកមិនលក់តែម្ដង។
២. មិនអាចទប់អារម្មណ៍បាន ពេលឃើញរបស់ឆ្ងាញ់ ៖ ទោះដាក់កំហិតខ្លួនឯងថាមិនញ៉ាំយ៉ាងណាក៏ដោយ តែពេលឃើញរបស់ឆ្ងាញ់គឺនៅតែមិនអាចទប់បាន ហើយប្រាប់ខ្លួនឯងថា « ញ៉ាំប៉ុណ្ណឹងអត់អីទេ»។
៣. ឃើញអាហារណាប្លែក ឬថ្មីមិនបាន ៖ ឃើញហើយគឺដឹងតែទៅសាកហើយ និយាយរួមគឺមិនឲ្យរំលងឡើយ ទោះឆ្ងាញ់ឬមិនឆ្ងាញ់ក៏ដោយ។
៤. ចិត្តចង់ស្គម តែមាត់អត់ស្ដាប់បញ្ជា ៖ បើថាចង់ស្គមវិញគឺចង់លើសពីចង់ ប៉ុន្តែដៃចេះតែទិញ មាត់ចេះតែទំពារ ម្យ៉ាងទៀត ពេលគេហៅទៅញ៉ាំអីគឺមិនដែលបដិសេធន៍ឡើយ។
៥. ក្រោយហាត់ប្រាណញ៉ាំទ្វេដង ៖ ហាត់ប្រាណមែន តែក្រោយហាត់ប្រាណហើយ គឺញ៉ាំខ្លាំងជាងមុនទៀត ព្រោះពេលហាត់ប្រាណប្រើកម្លាំងច្រើនពេក។
៦. ចូលចិត្ត ញ៉ាំអីយប់ៗ ៖ ពេលព្រឹក ពេលថ្ងៃអីញ៉ាំមិនសូវឆ្ងាញ់ទេ តែបើពេលយប់វិញញ៉ាំអីក៏បាន ញ៉ាំអីក៏ចូល។
៧. តបអាហារម្ដងៗ គឺពិបាកជាងឡើងភ្នំទៅទៀត ៖ អ្វីដែលអ្នកពិបាកទ្រាំជាងគេគឺតបអាហារ ព្រោះកំឡុងពេលហ្នឹងអ្នកពិបាកក្នុងខ្លួនខ្លាំង ហើយពេលខ្លះអាចស្ត្រេស និង ធុញថប់ទៀតផង។
Post a Comment