កុំយកសង្សារអីល្អជាង បើចិត្តអ្នកនៅជាប់ជំពាក់រឿងទាំង ៦ នេះ
មនុស្សស្រីមិនគួរទទួលយកស្នេហាឡើយ បើខ្លួននៅជាប់ជំពាក់នឹងបញ្ហាទាំងអស់នេះ ព្រោះបើទទួលយកមក ជីវិតគូក៏គ្មានក្ដីសុខដូចអ្នកដទៃដែរ។ មិនគួរយករឿងស្រឡាញ់មកលេងសើចនោះទេ បើអ្នកនៅតែជាប់ជំពាក់ជាមួយរឿងទាំងប៉ុន្មានខាងក្រោមនេះ៖
១. មិនទាន់អាចផ្គត់ផ្គង់ខ្លួនឯងបាន ៖ មានអារម្មណ៍ថាទើសទាល់ទេពេលលាដៃសុំលុយគ្រួសារមកបំពេញស្នេហាខ្លួនឯង? បើមិនទាន់ចេះរកលុយជួយខ្លួនឯងសិនទេ អ្នកមិនគួរយកបន្ទុកមួយទៀតមកដាកើខ្លួនឡើយ។
២. ខ្លាចភាពឯកា ៖ អ្នកតែងតែខ្លាចការនៅម្នាក់ឯង អ្នកមិនចង់ទទួលបានអារម្មណ៍ថាខ្លួនឯងឯកា ទើបអ្នកទទួលយកស្នេហា តែការគិតបែបនោះគឺខុសទាំងស្រុង អ្នកមិនគួរយកស្នេហាគ្រាន់តែកំដរភាពឯកោរបស់ខ្លួននោះទេ។
៣. ដិតដាមរឿងអតីតកាល ៖ អ្នកនៅតែឈ្លក់វង្វេងជាមួយរឿងអតីត ហើយតែងយករឿងដែលកន្លងផុតទៅមកលាយឡំនឹងបច្ចុប្បន្ន។ បើអ្នកនៅតែបែបនេះអ្នកមិនគួរយកអ្នកថ្មីមកឈឺចាប់ជាមួយអ្នកនោះទេ។
៤. ទទួលយកអ្នកថ្មីគ្រាន់តែចង់បំបាត់ការឈឺចាប់ ៖ អ្នកទទួលស្នេហាថ្មីក៏ដោយសារចង់បន្លប់ភាពឈឺចាប់ដែលនៅសល់ របស់អ្នកទាំងដែលអ្នកមិនបានតាំងចិត្តនឹងស្រឡាញ់គេ។ បែបនេះអ្នកពិតជាមនុស្សអាត្មានិយមណាស់ ហើយក៏មិនគួរមានស្នេហាដែរ។
៥. ចែកមិនដាច់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ផ្សេង ៖ នៅតែមិនអាចបែងចែកឲ្យច្បាស់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ទេនោះ ច្បាស់ណាស់ថាគូអ្នកនឹងបែកគ្នាក្នុងពេលដ៏ខ្លី។
៦. មិនចេះប្រឈមមុខនឹងបញ្ហា ៖ ស្នេហារវាងមនុស្សពីរនាក់ គឺគ្មាននរណាមកទំនួលខុសត្រូវជំនួសខ្លួនឯងឡើយ។ ដូចនេះបើពេលមានបញ្ហាមិនចេះដោះស្រាយ ហើយយកលេសបែកគ្នា ឬអាងអីនិយាយថាគ្មានវិធីដោះស្រាយចេញ បែបនេះកុំមានអីល្អជាង។
បើមិនមានចិត្តស្រឡាញ់ និងមិនទាន់ត្រៀមខ្លួនទទួលយកស្នេហាទេ កុំបង្កើត ឬទទួលវាអី ព្រោះអាចឲ្យគេ និងយើងឈឺចាប់ខ្លាំង៕
ប្រភព៖ Kanha
Post a Comment