ឡើងកូដភ្លាម នាយ ចឺម ត្រៀមដឹកដៃតារាប្រុសស្រី ៣រូបទៅក្រៅប្រទេសភ្លែត
ក្រោយពីមានបទចម្រៀងជាច្រើនបទចេញបណ្ដាក់គ្នាជាបន្តបន្ទាប់នៅផលិតកម្មសាន់ដេ នាយ ចឺម ត្រៀមដឹកដៃតារាចម្រៀងប្រុសស្រី៣រូបទៀត ចេញទៅច្រៀងក្រៅប្រទេសនៅដើមខែតុលា ខាងមុខនេះ។
នាយ ចឺម បានប្រាប់ Sabay ថា តារាចម្រៀងប្រុសស្រីដែលត្រៀមខ្លួនចេញទៅច្រៀងក្នុងការប្រគំតន្ត្រីសប្បុរសធម៌ ជាមួយនាយនៅប្រទេសកូរ៉េថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០១៧ នេះមាន អ្នកនាង ពេជ្រ សោភា កញ្ញា សុខ ពិសី និងលោក Step នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។
“ខ្ញុំចេញពីប្រទេសកម្ពុជានៅថ្ងៃទី៤ ខែ ១០ ឆ្នាំ២០១៧ ដល់ថ្ងៃទី៦ ខែ១០ ដដែលទើបព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅក្រុង Ansan ហ្នឹងចាប់ផ្ដើម ដល់ថ្ងៃទី ៨ ទើបវិលត្រឡប់មកខ្មែរវិញ"។ នាយ ចឺម លើកឡើងដូច្នេះ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នេះដែរក្រៅពីមានវត្តមានតារាចម្រៀងទាំង៤ រូបខាងលើក៏មានការចូលរួមពីក្រុមតារាចម្រៀងពលករខ្មែរនៅកូរ៉េទៀតផង ដោយពួកគេលើកយក របាំប្រពៃណី ចម្រៀង និងការសម្ដែងក្បាច់គុណល្បុក្កតោដែលជាក្បាច់គុណខ្មែរ៕
ប្រភព៖ Sabay
Post a Comment